ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជេីញសួរសុខទុក្ខកុមារា កុមារីភៀសសឹក មកពីភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ
នារសៀលថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦ នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ភូមិសំរោងជេីងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជេីញសួរសុខទុក្ខកុមារា កុមារីភៀសសឹក មកពីភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ដែលឯកឧត្តមបណ្ឌិតប្រធានបានទទួលឱ្យផ្ទះស្នាក់នៅ ឧបត្ថម្ភអាហារ ទឹកភ្លេីង ចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ។
បច្ចុប្បន្ននេះ ពួកគាត់បានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ អស់ចំនួន២៩នាក់នៅសល់តែ២០នាក់តែប៉ុណ្ណោះ ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា